
នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះសួរសុខទុក្ខ លោកស្រី ហ៊ឹង មុនីឡា នារីសង្កាត់ទន្លេបាសាក់ និងលោកស្រី ម៉ៅ ស៊ីមន សមាជិកាបណ្តាញនារីសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្នុងឱកាសនោះផងដែរ លោកជំទាវ និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌចំការមន បានឧបត្ថម្ភអង្ករ ក្នុងម្នាក់ៗ២៥គីឡូក្រាម ទឹកដោះគោ១យួរ និងថវិកាមួយចំនួន។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា